First-Time Trader Crowned Champion of Blackwell Global Cambodia’s #BluesChallenge Demo Trading Competition
អ្នកជំនួញលើកដំបូងបានដណ្តើមពានរង្វាន់ជាជើងឯកសម្រាប់ការប្រកួតប្រជែងជួញដូររូបិយប័ណ្ណអន្តរជាតិលើគណនីសាកល្បង ការប្រកួតប្រជែងដ៏ស្វះស្វែងរវាងកំពូលអ្នកឈ្នះទាំងបីនាក់បានផ្តួលគូប្រកួត ជាង 350 នាក់ដើម្បីដណ្តើមពាន់រង្វាន់ទឹកប្រាក់សរុបចំនួន 6000 ដុល្លារ និងវត្ថុអនុស្សាវរីយ៍ដែលចុះហត្ថលេខាដោយក្រុមក្លឹបបាល់ទាត់អេវើតុន។ ភ្នំពេញថ្ងៃទី2 ខែកក្កដា ឆ្នាំ2018 ក្រុមហ៊ុន Blackwell Global ប្រចំាប្រទេសកម្ពុជា បានធ្វើការបិទបញ្ចប់នូវការប្រកួតប្រជែងជួញដូររូបិយប័ណ្ណអន្តរជាតិលើគណនីសាកល្បងដោយបានបង្ហាញជើងឯកទាំងបីនាក់ដែលបានប្រកួតរយៈពេលពេញមួយខែ។ ក្រុមហ៊ុន Blackwell Global ប្រចាំប្រទេសកម្ពុជា បានធ្វើការសម្ពោធកម្មវិធីជួញដូររូបិយប័ណ្ណអន្តរជាតិលើគណនីសាកល្បងកាលពីខែឧសភាកន្លងទៅនេះក្នុងការស្វែងរកអ្នកជួញដូរដែលអាចតតាំងជាមួយនឹងកីឡាកដ៏ល្បីរបស់ក្លឹបបាល់ទាត់អេវើតុនរួមមាន Wayne Rooney, Jordan Pickford នឹង Morgan Schneiderlin ។ ការប្រកួតដោយមានការចូលរូមពីគ្រប់មជ្ឈដ្ឋានអ្នកជួញដូរដើម្បីដណ្តើមពានរង្វាន់ដ៏អស្ចារ្យ។ ការធ្វើសិក្ខាសាលាប្រចាំខែបានធានាឱ្យអ្នកចូលរួមប្រកួតទទួលបានចំណេះដឹងយ៉ាងពិតប្រាកដលើការវិភាគទីផ្សារតាមលក្ខណៈបច្ចេកទេស និង ពត៌មានសេដ្ឋកិច្ចសកល ព្រមទាំងមានកម្មវិធីជំនួយពិសេសផងដែរ ដើម្បីឱ្យអ្នកចូលរួមយល់ដឹងពីទីផ្សារកាន់តែច្បាស់។ ម្ចាស់ជើងឯកដ៏គួរឱ្យភ្ញាក់ផ្អើលរូបនេះត្រូវបានគេស្គាល់ថាជាអ្នកជំនួញលើកដំបូងគឺលោក ប៉ែន ស៊ាប ដែលបានយកឈ្នះលើអ្នកចូលរួមជាង 350 នាក់។ តាមរយៈការរួមបញ្ចូលគ្នាគ្រប់ជំនាញ ការវិវឌ្ឈន៍នៃទីផ្សារនិងភាពជាក់លាក់ក្នុងការជួញដូរ បានធ្វើឱ្យជើងខ្លាំង វ័យ 28 ឆ្នាំរូបនេះអាចរកប្រាក់ចំណេញរហូតដល់ 2859% នៃដើមទុន 10000 ដុល្លារ ដែលជាមូលដ្ឋានសម្រាប់ពាណិជ្ជករទាំងអស់ចូលរួមប្រកួតប្រជែង។ ចំពោះម្ចាស់ជើងឯកគាត់ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ៣០០០ ដុល្លារ ព្រមទាំងសំភារៈកីឡាចុះហត្ថលេខាដោយក្រុមក្លឹបបាល់ទាត់ អេវើតុន។ លោក ប៉ែន ស៊ាប បាននិយាយថា "វាពិតជាមិនងាយស្រួលទេក្នុងការឈ្នះពានរង្វាន់នេះប៉ុន្តែខ្ញុំពិតជារំភើបចិត្តដែលជំនាញវិភាគបច្ចេកទេសដែលខ្ញុំបានរៀនពីសិក្ខាសាលារបស់ Blackwell Global អាចធ្វើឱ្យខ្ញុំទទួលលទ្ធផលល្អ" ។ នេះជាគំរូដ៏ល្អសម្រាប់សមត្ថភាពធ្វើពាណិជ្ជកម្មរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាក្រុមហ៊ុននឹងមានកម្មវិធី ប្រកួតប្រជែងច្រើនទៀតនាពេលខាងមុខ។ ដោយឡែកលោក ប៉ែន វិទូ ជាអ្នកឈរលេខរៀងលេខពីរ ជាមួយនឹងប្រាក់ចំណេញជាក់ស្តែង 2671.33% ហើយក៏ជាអ្នកជំនួញលើកដំបូងផងដែរ។ និស្សិតសាកលវិទ្យាល័យវ័យ 19 ឆ្នាំរូបនេះក៏បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលនិងមានភាពសប្បាយរីករាយចំពោះឱកាសក្នុងការពង្រឹងការធ្វើពាណិជ្ជកម្មរបស់គាត់។ ឈរនៅពីក្រោយគឺ លោក ឡេង សុខហួរ ដែលទទួលបានប្រាក់ចំណេញ 2665.61% ។ គាត់មានបទពិសោធន៍ជួញដូររូបិយប័ណ្ណអន្តរជាតិរយៈពេល 3 ឆ្នាំនិងជាអ្នកគាំទ្រក្លឹបអេវើតុនផងដែរ។ ម្ចាស់អាជីវកម្មវ័យ 26 ឆ្នាំរូបនេះបានឱ្យដឹងថា “ការប្រកួតនេះមានការប្រកួតប្រជែងយ៉ាងស្វះស្វែងហើយថាវាផ្តល់ឱ្យគាត់នូវការយល់ដឹងទូលំទូលាយជាងមុនទៅលើសមត្ថភាពជួញដូររបស់គាត់”។ ចំពោះអ្នកដណ្តើមបានលេខ២ និង លេខ៣ គឺលោក ប៉ែន វិទូ និង លោក ឡេង សុខហួរ ម្នាក់ៗទទួលបាន ២០០០ ដុល្លារ និង ១០០០ ដុល្លារ ព្រមទាំងអាវកីឡាដែលចុះហត្ថលេខាដោយក្រុមក្លឹបបាល់ទាត់ អេវើទុនផងដែរ។ Blackwell Global បាននឹងកំពុងរៀបចំសិក្ខាសាលាប្រចាំខែដោយឥតគិតថ្លៃដើម្បីជួយដល់អតិថិជនក្នុងការទទួលបាននូវការយល់ដឹងកាន់តែច្រើនអំពីទីផ្សារ។ ព័ត៌មានបន្ថែមអំពីសិក្ខាសាលាទាំងនេះសូមចូលទៅកាន់ៈ www.facebook.com/BlackwellGlobalCambodia ទំនាក់ទំនង First-Time Trader Crowned Champion of Blackwell Global Cambodia’s #BluesChallenge Demo Trading Competition Stiff competition between the top three winners who defeated over 350 participants to receive a grand total of USD$6000 and signed Everton memorabilia PHNOM PENH, 2 July 2018 – Blackwell Global Cambodia’s inaugural #BluesChallenge Demo Trading Competition has concluded, revealing the three winners of the month-long contest. Blackwell Global Cambodia’s edition of the #BluesChallenge Demo Competition commenced in May this year and challenged traders to pit their skills against world famous Everton stars including Wayne Rooney, Jordan Pickford and Morgan Schneiderlin. Competitors with different trading backgrounds vied for the prize total of USD$6,000, as well as signed Everton memorabilia. Monthly seminars were curated especially for the #BluesChallenge demo trading competition and covered trading principles such as Forex Foundations, Technical & Fundamental Analysis, and Introduction to Expert Advisors. For would-be traders, the free seminars serve as a gateway to a better understanding of the markets. The surprise champion is revealed to be first-time trader Mr Pen Seab, who bested more than 350 participants to emerge the victor. Through a combination of skill, market acumen and trading precision, the 28-year-old made an astounding 2,859% virtual profit on USD$10,000, the base capital for all traders participating in the demo competition. He has been awarded the grand prize of USD$3,000 as well as a signed Everton kit and football. “It was definitely not easy to win this, but I’m thrilled that the technical analysis skills that I’ve learnt from the Blackwell Global trading seminars have paid off,” said Mr Pen Seab during the award presentation ceremony, “this has been a great benchmark for my trading abilities and I hope the company will have more of such competitions in the future.” First runner-up Mr Pen Vethou is a worthy challenger with a close 2671.33% virtual profit made, and is also a first-time trader. The 19-year-old university student likewise attended the training seminars and is grateful for the opportunity to build up his trading acumen. Squarely behind is second runner-up Mr Leng Sokhour with 2665.61% return on profit. He has 3 years of forex trading experience and is an avid fan of Everton Football Club. The 26-year-old business owner and trader found the contest highly competitive, and that it provided him with greater insight into his own trading capabilities. Mr Pen Vethou and Mr Leng Sokhour will receive USD$2000 and USD$1000 respectively, as well as a signed Everton jersey each. Blackwell Global Cambodia holds free monthly seminars to assist its clients in obtaining a greater understanding of the markets. More information on these seminars can be found at www.facebook.com/BlackwellGlobalCambodia. The Blackwell Global #BluesChallenge is an award-winning campaign that has garnered recognition from The UK Sponsorship Awards as winner of the First Time Sponsor Award, as well as Global Finance Magazine having named Blackwell Global as one of The Innovators 2018.